កម្ពុជា-ចិន រៀបចំសម្តែងសិល្បៈរួមគ្នា ដើម្បីអបអរខួប៦៥ឆ្នាំ នៃចំណងការទូត

 (ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យជីវ ជាំង សាកលវិទ្យា ល័យជនជាតិតំបន់ពាយ័ព្យចិន និងវិទ្យាស្ថានខុងជឺ បានរៀបចំការសម្តែងសិល្បៈរួមគ្នា ដើម្បីអបអរ ខួប៦៥ឆ្នាំ នៃចំណងការទូតរបស់ប្រទេសកម្ពុជា និងចិន។

ពិធីនេះសម្តែងសិល្បៈរួមគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក Zhao Haiyan អគ្គទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា, លោកបណ្ឌិត Zhang JunHoa លេខាបក្សប្រចាំសាកលវិទ្យាល័យជនជាតិតំបន់ ពាយ័ព្យ, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ភឿ សកុណា បានថ្លែងថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនបានចាក់ឫស ចាក់គល់យ៉ាងជ្រៅ និងបានបន្តរហូតអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយចំណង មិត្តភាពដ៏ស្មោះស្ម័គ្ររបស់ប្រទេសយើងទាំងពីរ ត្រូវបានពូនជ្រំ និងថ្នាក់ថ្នមយ៉ាងយក ចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់មុនៗ។

លោកជំទាវបណ្ឌិត បានលើកឡើងថា កម្ពុជា និងចិន សុទ្ធតែមានប្រវត្តិសាស្ត្រដ៏យូរអង្វែង វប្បធម៌ ពណ្ណរាយ និងទេសភាពដ៏ស្រស់សោភា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការផ្លាស់ប្ដូររបស់កម្ពុជា និងចិនកាន់តែស្អិតរល្មួតជាលំដាប់ ហើយបានធ្វើឱ្យមិត្តភាពនិងការស្វែងយល់របស់ប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅខ្លាំងឡើងៗ កិច្ចសហប្រតិបត្តិការថែរក្សា និងជួសជុលប្រាង្គប្រាសាទបុរាណនៅតំបន់អង្គររបស់ កម្ពុជា-ចិន ទទួលបានលទ្ធផលជាទីផ្លែផ្កា គណៈប្រតិភូបេតិកភណ្ឌវប្បធម៌អរូបិយរបស់ប្រទេស ទាំងពីរ ក៏តែងតែបំពេញទស្សនកិច្ចទៅវិញទៅមកហើយការចាត់បញ្ជូននិស្សិត ក៏មានចំនួនកើន ឡើងច្រើនជាលំដាប់។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា «យើងអាចនិយាយបានថា ដើមឈើមិត្តភាព ដែលដាំ ដោយកម្ពុជា-ចិន ត្រូវបានចាក់ឫសយ៉ាងរឹងមាំ រីកស្គុសស្គាយបែកមែកសាខា។ ឆ្នាំនេះ គឺជាខួប លើកទី៦៥ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា-ចិន ហើយក៏ជា ឆ្នាំមិត្តភាពកម្ពុជា-ចិន ផងដែរ»។

បើតាមឯកឧត្តម បណ្ឌិត សុខ ទូច បានថ្លែងថា ការរៀបចំកម្មវិធីសម្តែងសិល្បៈរួមគ្នានេះឡើង មិនត្រឹមតែចូលរួមអបអរ ខួប ៦៥ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា-ចិន និងឆ្នាំមិត្តភាពកម្ពុជា-ចិន តែប៉ុណ្ណោះទេ ហើយថែមទាំងបានចូលរួមចំណែកក្នុងការជំរុញ ការស្វែងយល់គ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។ ប្រទេសកម្ពុជា-ចិន នឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងលើការបប្រាស្រ័យ ទាក់ទង ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នា ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងថានេះជាលើកទី១ ដែលក្រុមសិល្បៈនៃប្រទេសទាំង ពីរ បានសម្តែងរួមគ្នា ដដើម្បីអបអរខួប ៦៥ឆ្នាំនៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ ទំនាក់ទំនង ៦៥ឆ្នាំនេះប្រទេសទាំងពីរ បានរួមដៃគ្នាជិះទូក តែមួយដែលបានបង្កើតមិត្តភាពមិនអាចកាត់ថ្លៃបាន។

លោក Zhao Haiyan បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា​-ចិន បើទោះជាបានឆ្លងកាត់នូវឧបសគ្គ ព្យុះភ្លៀងយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងប្រទេសទាំងពីរ នៅតែរក្សាបានយ៉ាងល្អជាលំដាប់៕