(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ប្រាប់អោយដឹងថា ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាខ្លួនចង់ឱ្យមានការធ្វើបច្ចុប្បន្នភាពលើនីតីវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងការនាំចេញអាវុធ ទៅបរទេស ជាមួយការពន្លឿនការអនុម័តយល់ព្រមឱ្យលឿនជាងពេលសព្វថ្ងៃ ក្នុងបរិបទនៃការ ប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែខ្លាំង។
ការកត់សម្គាល់ខាងលើរបស់ក្រសួងការបរទេសអាមេរិក កើតមានឡើង ចំពេលសង្រ្គាមនៅអ៊ុយ ក្រែនបានបង្ហាញថានីតិវិធី និងការប្រគល់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យសម្ព័ន្ធមិត្តមានភាព យឺតយ៉ាវ នៅចំពោះមុខនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោន ហៅថាការកើនឡើងការគំរាមកំហែងពី សំណាក់ចិន និងរុស្ស៉ី។ ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «នេះជាពេលដែល ត្រូវវាយតម្លៃឡើងវិញ និងធ្វើការសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីប្រឈមមុខ នឹងបញ្ហាប្រឈមថ្មីៗដែលកំពុង កើតឡើង»។ ក្រសួងបន្តថាការប្រកួតប្រជែងជាមួយចិន ព្រមទាំង សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនគឺជាកត្តាដ៏សំខាន់មួយជំរុញឱ្យមានការអំពាវនាវឱ្យធ្វើបច្ចុប្បន្នភាពលើនីតិវិធី នាំចេញអាវុធ៕