ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី៣-៩ ខែឧសភា, អាចមានភ្លៀង ធ្លាក់ពីខ្សោយទៅបង្គួរលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់


 (ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន ហើយបន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C
* ចាប់ពីថ្ងៃទី៣-៧ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
* បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C
* ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅមធ្យម លាយ ឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
* បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយ ក្នុងបរិមាណពីតិចទៅបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
* បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើង ក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមាន ឡើង ជាយថាហេតុ៕