(ប៊ុយដាផេស)៖ យោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា សភាហុងគ្រី បានអនុម័តលើការស្នើសុំរបស់ហ្វាំងឡង់ ដើម្បីចូលជាសមាជិករបស់អង្គការណាតូ (NATO) បន្ទាប់ពីទទួលបានសំលេងបោះឆ្នោតយ៉ាងលើ សលប់ពីសមាជិកសភាភាគច្រើន។
សមាជិកសភាហុងគ្រីសរុបចំនួន ១៨២នាក់ក្នុងចំណោម ១៩៩នាក់ បានបោះឆ្នោតគាំទ្រការ ចូលជាសមាជិក NATO របស់ប្រទេសហ្វាំងឡង់ ហើយមានសំលេងជំទាស់ត្រឹមតែ ៦ប៉ុណ្ណោះ។ រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក តាំម៉ាស មីនហ្សឺ (Tamas Menczer) ជំនួសមុខឲ្យរដ្ឋាភិបាល បានគូសបញ្ជាក់ថា «កងកម្លាំងប្រដាប់អាវុធហ្វាំងឡង់បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើសមាហរណកម្មទៅក្នុងស្ថាប័នរបស់ប្លុកនេះ (NATO) ដែលនឹងជំរុញសន្តិសុខរបស់ប្រទេសជាសមាជិកទាំងអស់»។
គួរបញ្ជាក់ថា គណបក្សជាតិនិយមនៃមាតុភូមិរបស់យើង គឺជាក្រុមសមាជិកសភាតែមួយគត់របស់ ហុងគ្រីដែលប្រឆាំងនឹងសេចក្តីសម្រេចនេះ ដោយបានស្នើឲ្យមានការពន្យារពេលការបោះឆ្នោត ហើយរៀបចំការពិគ្រោះយោបល់ទូទាំងប្រទេសលើបញ្ហានេះ៕