ពិធីជួបសំណេះសំណាលជាមួយនាយ ទាហាន នាយទាហានរង និងពលទាហាន តាមកងឯក ភាពឈរជើង ទិសយោធភូមិ ភាគទី ៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់

កោះកុង÷ សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពល ទាហានតាមកងឯកភាពឈរជើងទិសយោធ ភូមិភាគទី ៣ ប្រមាណជា ៤៥០ នាក់ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ នៅបរិវេនស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ។

ក្លែងក្នុងពិធីសំណេះសំណាល សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ការពារជាតិ បានមាន ប្រសាសន៍ថា យើងតែងតែជួបសំណេះ សំណាលជាមួយកងកម្លាំងឈរជើង តាមបន្ទាត់ពុំដែលជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំម្ដង មិនដែលអាក់ខាន។ តែយើងជួបជុំគ្នានៅស្តូបឈ្នះ ឈ្នះ ថ្ងៃនេះ គឺដើម្បីបង្ហាញឲ្យនឹកឃើញការរៀបចំការងារសកម្ម ដែល ជាប្រវត្តិសាស្ត្រយោធា ក៏ដូចជាការរំលឹកដឹងគុណដល់នយោបាយឈ្នះ ឈ្នះ របស់យើង ដែលមានគុណតម្លៃដ៏ធំធេង នាំមកនៅសន្តិភាព និងការឯកភាពពេញលេញ ។ ការសន្តិភាពនេះ យើងទាំងអស់គ្នាមិនត្រូវឲ្យ សាបសូន្យ ឬសសាបរលាបទៅវិញជាដាច់ខាត។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍បន្ថែមថា នៅឆ្នាំ ២០២២ កន្លងមក រាជរដ្ឋាភិ បាល និងក្រសួង ការពារជាតិ បានសម្រេចសម្បទានផលសំខាន់ៗមានជាអាទិ៍÷

១-កងយុទ្ធពលខេមរៈភូមិន្ទ នៅតែរក្សាបាននៅសុខសន្តិភាព សន្តិសុខ សណ្ដាប់ ធ្នាប់សង្គម រក្សាការពារបានយ៉ាងរឹងមាំ នៅឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងបានពង្រឹងកិច្ចសហ ប្រតិបត្តិការ ជា មួយប្រទេសជាមិត្តនៅតាមព្រំដែន។

ជាមួយគ្នានេះ កងទ័ពក៏បានចូលរួមជាប្រចាំក្នុងការទប់ស្កាត់ការគេចពន្ធ គ្រឿងញៀន ការចាប់ដី ខុសច្បាប់ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ព្រមការប្រព្រឹត្តអំពើផ្សេងៗទៀត ដែលរដ្ឋាភិបាលបានហាម ឃាត់។

២-កងទ័ពនៅតែអនុវត្តយ៉ាងជាប់ជួន ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-19 ជូននាយទា ហាន នាយទាហានរង និងពលទាហាននៅតាមបណ្ណាកងឯក ភាពក្នុងកងយុទ្ធពលខេមរៈភូមិន្ទ តាមបទ បញ្ជារបស់រាជរដ្ឋាភិបាល នឹងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ដូចជាភ្លើង ឆេះផ្ទះ ទឹកជំនន់ និងបញ្ហាផ្សេងៗទៀត។

៣-បានបន្តនិរន្តរភាពកសាងហេដ្ឋារចនា សម្ព័ន្ធបន្ថែមនៅលើវិមានឈ្នះ ឈ្នះ ដូច ជាសួនប្រវត្តិ កាល អាគាររដ្ឋបាល និងព័ត៌ មាន និងស្ដូបឈ្នះ ឈ្នះ កោះកុង អន្លង់ វែង និងប៉ៃលិន ។ ជាមួយគ្នានោះក្រុមការ ងារប្រវត្តិសាស្រ្តយោធាក៏បានចុះសិក្សាទីតាំងប្រវត្តិសាស្ត្រ និងស្រាវជ្រាវ ឯកសារ វត្ថុតាង និងរៀបចំសិក្ខាសាលាប្រវត្តិ សាស្ត្រយោធានៅទិសយោធភូមិភាគទី ៣ ទី ៤ និងទី ៥ ។

ជាមួយគ្នានេះ សម្ដេចពិជ័យសេនា ទៀបាញ់ មានប្រសាសន៍បន្ថែមថា គណៈកម្ម ការសាងសង់ វិមានឈ្នះ ឈ្នះ សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលមូលដ្ឋាន បានរៀបចំធ្វើការអភិវឌ្ឍន៍តំបន់ ប្រវត្តិ សាស្ត្រយោធាតេជោកោះថ្ម x 16 មានជាអាត! សាងសង់វេទិកាទីលានបាល់បោះ ស្រះទឹក សាលាដំណាក់ សារមន្ទីរកោះថ្ម អាគារមិត្តភាពកម្ពុជាវៀតណាម រូបសំណាក់ហ្វ្រាំង ព្រះអង្គនាគ គោកធ្លក និងអ៊ុតផ្លូវកៅស៊ូពីចំណុចx 16 ដាក់បង្គោល បំពាក់អំពូលភ្លើងប្រើដោយពន្លឺព្រះអាទិត្យ និងព្រលានចុះឧទ្ធម្ភភេសជ្ជៈ ។ ការរៀបចំពិធីមាតុភូមិវិវត្តន៍អធិឃាតយុទ្ធជនកង កម្លាំងប្រដាប់ អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីប្រទេសវៀតណាម មកកាន់កម្ពុជា បាននឹងកំពុងសាងសង់ មហាចេតិយតម្កល់អត្តិឃាតយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា គ្រោងនឹង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ នេះ ៕ ដោយ ញ៉ឹប សន