តៃវ៉ាន់ ត្រៀមផែនការបម្រុងទុកជាស្រេច ក្រែងលោ ចិនធ្វើសកម្មភាពប្រឆាំងដំណើរទស្សនកិច្ច របស់លោកស្រី សៃ នៅបរទេស

 (តៃប៉ិ)៖  តាមអនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​​ នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា ក្រសួងការពារជាតិតៃវ៉ាន់ មានផែន ការបម្រុងទុកជាស្រេចក្នុងករណីដែលចិនធ្វើសកម្មភាពណាមួយកំលុងដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានាធិបតី សៃ អ៉ីងវិន ទៅបរទេស នៅសប្ដាហ៍ក្រោយ។

ការលើកឡើងខាងលើរបស់អនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ប៉ាវ ហុង ហ៊ុយ (Po Horng-huei) នៅថ្ងៃពុធនេះ កើតមានឡើងនៅមុនដំណើរទស្សនកិច្ចរបស់លោកស្រី សៃ អ៉ីងវិន ទៅកាន់តំបន់ អាមេរិកកណ្ដាល ជាមួយគម្រោងឈប់សំចតនៅក្នុងសហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថាតើចិនអាចនឹងបង្កើនការធ្វើសមយុទ្ធយោធា នៅពេលដែល លោកស្រី សៃ បំពេញទស្សនកិច្ចទៅបរទេស ដែរឬក៏យ៉ាងណា លោក ប៉ាវ បានគូសបញ្ជាក់ថាកង កម្លាំងប្រដាប់អាវុធតៃវ៉ាន់បានត្រៀមលក្ខណៈរួចជាស្រេច។ អនុរដ្ឋមន្ត្រីការពារជាតិរូបនេះ បន្ថែមថា កំលុងដំណើរទស្សនកិច្ចរបស់លោកស្រី សៃ ខាងក្រសួងការពារជាតិតៃវ៉ាន់ មានផែនការបម្រុងទុក ជាស្រេច សម្រាប់ទប់ទល់នឹងរាល់សកម្មភាពទាំងឡាយរបស់ចិន ប៉ុន្តែមិនបានលម្អិតពីផែនការ នេះនោះទេ៕