ប៉េកាំង ៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិននៅព្រឹកនេះបានឲ្យដឹងថាចំនួនអ្នកស្លាប់ដោយសារវិរុសកូរ៉ូណាថ្មី COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧១៥នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,០៦៤ករណី។ នេះបើតាមការចេញផ្សាយដោយ ភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
របាយការណ៍ដដែលបានឲ្យដឹងថាពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ មនុស្សសរុប ៤០៦នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៥២នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន៕