គ្រោះរញ្ជួយដីថ្មីមួយទៀតវាយប្រហារប្រទេសតួកគី បានសម្លាប់មនុស្សម្នាក់ និងអគារចំនួន២៩ បានដួលរលំ

 (អ៊ីស្តង់ប៊ុល)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា​ គ្រោះរញ្ជួយដីមួយទៀតនៅថ្ងៃចន្ទ ទី២៧ កុម្ភៈនេះ បានអង្រួន ភាគអាគ្នេយ៍នៃទីក្រុងតួកគី បានសម្លាប់មនុស្សម្នាក់ និងរងរបួស ៦៩នាក់ និងបណ្តាលឱ្យអគារ ចំនួន ២៩ដួលរលំ ដែលបង្កឱ្យមានការងារដ៏គួរឱ្យភ័យខ្លាច ក្នុងការជួយសង្គ្រោះមនុស្សមួយចំនួន ដែលជឿថា ជាប់នៅក្នុងគំនរបាក់បែក។

គ្រោះរញ្ជួយដីចុងក្រោយបង្អស់នេះ មានកម្រិត ៥.៦រ៉ិចទ័រ និងជម្រៅ ៦.១៥ គីឡូម៉ែត្រ។ វាបានវាយប្រហារក្រោយរយៈពេលបីសប្តាហ៍នៃគ្រោះរញ្ជួយដីដ៏ធំ ដែលបានសម្លាប់មនុស្សជាង ៥០,០០០នាក់នៅក្នុងប្រទេសតួកគី និងស៊ីរី។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) នៃទីក្រុងតួកគី កាលពីថ្ងៃអាទិត្យបាន​ប្រកាសថា ចំនួនអ្នកស្លាប់នៅក្នុងការរញ្ជួយដីដ៏សាហាវកន្លងទៅបានកើនដល់ ៣៤៣,៣៧៤នាក់ នៅក្នុងប្រទេសតួកគី។ គ្រោះរញ្ជួយដីនេះត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺកុមារដែលងាយរងគ្រោះបំផុត៕