(វៀងច័ន្ទ, ឡាវ)៖ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសឡាវភ្លាម នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០ ២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត និងសិក្ខាកាមរបស់កម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវ ប្រមាណ ៨៦រូប។
ក្នុងជំនួបនោះលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាន អនុញ្ញាតឱ្យនិស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ បានជួបសុំការណែនាំពីសម្តេចលើការសិក្សា នៅប្រទេសឡាវ។ លោកជំទាវ ឯកអគ្គរាជទូត បានឱ្យដឹងថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅ ប្រទេសឡាវ ជួបការលំបាកលើអត្រាការប្រាក់ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះ នាំឱ្យមាន លំបាកក្នុងការប្តូរប្រាក់។
លោកជំទាវ បន្តថា និស្សិតដែលកំពុងសិក្សានៅប្រទេសឡាវរួមមាន សិក្សាលើឯកទេសស្ថាបត្យកម្មសំណង់ស៊ីវិល វិទ្យាសាស្រ្តកុំព្យូទ័រ បរិស្ថាន ទេសចរណ៍ តុបតែងខាងក្នុង អក្សរសាស្រ្ត អង់គ្លេស និងសេដ្ឋកិច្ច។
លោកជំទាវ បានឱ្យដឹងទៀតថា ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំហើយ នោះ ក៏មាននិស្សិត សិក្សាលើវិស័យការពារជាតិ និងនគរបាលជាតិផងដែរ។
សម្តេចតេជោ បានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស តួយ៉ាង ដូចជានិស្សិកំពុងសិក្សានៅក្នុងប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានគត់មុតបំផុត ដើម្បីនាំ យកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិជាទីស្រឡាញ់ឱ្យអស់ពីសមត្ថភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំធ្វើអំពើល្អ ត្រូវមាន ទំនាក់ទំនងល្អជាមួយសាស្រ្តចារ្យ និស្សិត និងនិស្សិត។ ជាពិសេសត្រូវធ្វើអំពើល្អជាមួយប្រជាជនឡាវ ចូលរួមការងារសង្គម និងចេះជួយយកអាសាគ្នា ពោលពេលរស់នៅជាមួយគ្នាឱ្យគេស្រ ឡាញ់ ពេលចាកចេញពីគ្នាឱ្យគេនឹករលឹក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកនិស្សិតទាំងអស់ ត្រូវចេះតាមដានពីសភាពការណ៍វិវត្តន៍របស់ពិភពលោក និងសភាពការណ៍ក្នុងប្រទេស ពិសេសត្រូវតាមដាន និងស្តាប់ពីអ្វី ដែលរីកចម្រើនពិតប្រាកដ កុំជឿតាមការបោកបញ្ឆោតពីជនអគិតមួយចំនួន ដែលបំភ្លៃការពិតពីការដឹកនាំ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់និស្សិតទាំងអស់ ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវផងដែរ។ សម្តេចតេជោ បានស្នើឱ្យមានការយោគយល់ ចំពោះការលំបាករបស់និស្សិត លើអត្រាប្តូរប្រាក់ក្នុងប្រទេសឡាវ ដោយសាតែការជួបនិងវិបត្តិកូវីដ១៩។
សម្តេចតេជោ ក៏បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយប្រទេសឡាវ។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសឡាវនៅ ពេលនេះ សម្តេចនិងពិភាក្សាគ្នាមួយនិងភាគីឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱកុកាន់មាន សន្ទុះខ្លាំងឡើងថែមទៀត ហើយនឹងមានការចុះហត្ថលេខាលើការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើង ពីការជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវ លើការជំរុញការហោះហើរ ទេសចរណ៍ និងថាមពលអគ្គិសនី៕