ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១-៧ ខែកុម្ភៈ, អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមដោយអន្លើៗ !


 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុ អាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១-៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់ មូសុងឦសាន្ត ដែលនឹងថមថយឥទ្ធិពល មកត្រឹមកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
* អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ ។

៣៖តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ៕