(ចូហានណេសបឺក)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ គឺ រុស្ស៊ី និងចិននឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅឯឆ្នេរ សមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូងនៅខែក្រោយនេះ នៅក្នុងបង្ហាញពីការពង្រឹងទំនាក់ ទំនងដ៏រឹង មាំរបស់ពួកគេ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន និងភាពមិនប្រាកដប្រជានៃហិរញ្ញវត្ថុសកល។
ប្រទេសទាំងបីក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹកស្រដៀងគ្នាបែបនេះដែរកាលពីឆ្នាំ២០១៩ នៅ ឯទីក្រុង Cape Town ខណៈដែលរុស្ស៊ី និងចិនបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រចិន ខាងកើតកាលពីខែមុន។
កងកម្លាំងប្រដាប់អាវុធរបស់អាហ្រ្វិកខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងចូលរួមជា មួយកងទ័ពជើងទឹករុស្ស៊ី និងចិន នៅក្នុង «សមយុទ្ធកងទ័ពជើងទឹកពហុជាតិសាសន៍» ដែលនឹងប្រ ព្រឹត្តចាប់ពីថ្ងៃទី ១៧ ដល់ ២៧ខែកុម្ភៈ នៅឯឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអាហ្វ្រិកខាងត្បូង ក្បែរទីក្រុង Durban និង Richards Bay»។
សមយុទ្ធនេះនឹងធ្វើឡើងក្នុងថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅ ថ្ងៃទី២៤ ខែកុម្ភៈ ដោយវានឹងនាំមកនូវការផ្តោតអារម្មណ៍បន្ថែមទៀត ចំពោះការបដិសេធ របស់អាហ្វ្រិកខាងត្បូង ក្នុងការឈរជាមួយលោកខាងលិចដើម្បីថ្កោលទោសសកម្មភាពរបស់រុស្ស៊ី។
គួរជម្រាបថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយកាលពីឆ្នាំមុនថា ខ្លួនបានប្រកាន់ជំហរអព្យា ក្រឹតចំពោះអ៊ុយក្រែន និងបានអំពាវនាវឱ្យមានកិច្ចសន្ទនា និងការទូត ប៉ុន្តែសមយុទ្ធកងទ័ពជើង ទឹកនាពេលខាងមុខនេះ ទោះចង់ឬមិនចង់វានឹងជំរុញឱ្យគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសនេះ ចោទប្រកាន់រដ្ឋាភិបាលថា បានចូលដៃយ៉ាងសកម្មជាមួយរុស្ស៊ី៕