(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន ប្រកាសឲ្យមន្ទីរអប់រំរាជធានីខេត្តទាំងអស់ មកដកសញ្ញាបត្របាក់ឌុបឆ្នាំ២០១៩ សម័យប្រឡង៖ ១៩ សីហា ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ និងដកសញ្ញាបត្របណ្តោះអាសន្ន សម័យប្រឡង៖ ៥ ធ្នូ ២០២២ ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣តទៅ នៅនាយកដ្ឋានកិច្ច ការប្រឡង ដើម្បីយកទៅរៀបចំចាត់ចែង ប្រគល់ឲ្យសិស្សដែលប្រឡងជាប់យកទៅប្រើប្រាស់។ នេះបើតាមលិខិតរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែល ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣៕
ខាងក្រោមនេះជាលិខិតរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖