(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តកោះកុង។
ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ, ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី មិថុនា ភុថង អភិបាលខេត្ត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាល រងខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនចូលរួមផង ដែរ។ បើទោះបីជារាជធានីភ្នំពេញ ត្រូវបានរំដោះបាននៅថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ ក្តី ប៉ុន្តែ នៅមានបណ្តាខេត្តមួយចំនួនទៀត មិនទាន់រំដោះបានទាំងអស់នៅឡើយទេ។ ដោយឡែកសម្រាប់ខេត្តកោះកុង ត្រូវរំដោះបានទាំងស្រុងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩។
លោកស្រី មិថុនា ភូថងបានលើកឡើងថា ការប្រារព្ធកម្មវិធីនៅថ្ងៃនេះ គឺដើម្បីសម្ដែងនូវមនោ សញ្ជេតនា និងការដឹងគុណ និងអបអរសាទរខួបលើកទី៤៤ នៃទីវាជ័យជំនះ ៧មករា ដែលជាថ្ងៃ កំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោកស្រីបានបន្ត ខួបលើកទី៤៤ នៃទីវាជ័យជម្នះ ៧ មករា នៅឆ្នាំនេះ បានប្រារព្ធកម្មឡើងក្នុង ស្ថានភាពដែលកម្ពុជា កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍន៍យ៉ាងល្អប្រសើរ លើគ្រប់វិស័យ ហើយកំពុង បន្តអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលដៅអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនខ្លាំង ក្លាថែមទៀត ដើម្បីធានាដល់ការលើកកម្ពស់ក្នុងគោលដៅរស់នៅរបស់ប្រជាពលរដ្ឋ និងលិទ្ធ ប្រជាធិបតេយ្យនៅកម្ពុជា។
បន្ទាប់ពីអានសាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា នេះជាលើកទី៤៤ ដែលបានបានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ប៉ុន្តែដោយ សារមានការរំខានពីជំងឺកូវីដ១៩ មានការខកខានខ្លះ ទោះជាយ៉ាងណាក៏ដោយស្មារតី ៧មករា នៅដក់ជាប់ជានិច្ចដល់យើងទាំងអស់គ្នា។ ជាក់ស្តែងសម្រាប់ខេត្តកោះកុង ក៏ដូចជាបណ្តាខេត្ត ផ្សេងៗទៀត គឺទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ថ្ងៃ ៧មករា បានរំដោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្រោមរបបដ៏យង់ឃ្នងពួកខ្មែរក្រហម ប៉ុល ពត។ ជ័យជម្នះ ៧មករា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់ឡើងវិញ ហើយក៏ជាថ្ងៃកំណើតទី២ របស់យើង ដូចនេះ ត្រូវចង់ចាំជានិច្ចព្រមទាំងអរគុណសន្តិភាពដែលឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងនូវការអរគុណចំពោះជនរួមជាតិទាំង ក្នុងប្រទេស និងក្រៅទេស ដល់ការគាំទ្រ និងជឿជាក់លើកការដឹកនាំរបស់គណបក្សប្រជាជន រយៈពេលជាង ៤៤ឆ្នាំមកនេះ។
ស្ថិតនៅក្នុងឱកាសនោះដែរ តំណាងមន្ត្រីរាជការក្នុងខេត្តកោះកុង បានប្តេជ្ញាការពាររាល់សង្គមជាតិ ដែលបានកសាងតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតដល់បច្ចុប្បន្ននឹងទៅអនាគត់ ប្ដេជ្ញាការ ពារដាច់ខាតរដ្ឋធម្មនុញ្ញ ពង្រឹងសន្តិភាព ស្ថេរភាព នយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ កម្ចាត់នយោបាយជ្រុលនិយម ការពារសន្តិសុខជូនប្រជាជន ប្ដេជ្ញាពង្រឹងសាមគ្គីភាព ឯកភាពជាតិទាំងមូល យកកម្លាំងកាយ កម្លាំងចិត្តចូលរួមអនុវត្តយ៉ាងសកម្មក្មុងកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកបានប្ដេជ្ញាដណ្ដើមជ័យជម្នះ ក្នុងការបោះឆ្នោតនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្តដា ឆ្នាំ២០២៣ ឱ្យបានជាដាច់ខាត ប្ដេជ្ញាលើកកម្ពស់ស្មារតីស្នេហាជាតិ ការពារ ប្រឆាំងការជ្រៀត ជ្រែកពីខាងក្រៅលើគ្រប់រូបភាព ប្តេជាបន្តអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្វ សង្គម ដើម្បី លើកកម្ពស់ជីវភាពប្រជាជន និងប្តេជាគាំទ្រសម្ដេច ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្រ្តី សម្រាប់ នីតិកាលទី៧ និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕