រុស្ស៉ី បន្ទោសលើការប្រើទូរស័ព្ទដៃ ខណៈទាហានស្លាប់ក្នុងការវាយប្រហារ របស់អ៊ុយក្រែន កើនដល់ ៨៩នាក់

 (មូស្គូ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធនេះ បានស្តីបន្ទោសថាការប្រើប្រាស់ ទូរស័ព្ទដៃដោយខុសច្បាប់ដោយទាហានមួយចំនួនរបស់ខ្លួន គឺជាមូលហេតុនាំឱ្យអ៊ុយក្រែនអាចបើក ការវាយប្រហារមីស៊ីលដោយជោគជ័យ ដែលបណ្ដាលឱ្យទាហាររុស្ស៉ីស្លាប់កើនដល់ ៨៩នាក់។

បើតាមក្រសួងការពារជាតិរុស្ស៊ី មីស៊ីល HIMARS របស់អ៊ុយក្រែនផ្ដល់ដោយសហរដ្ឋអាមេរិក ចំនួន ៤គ្រាប់ បានវាយប្រហារលើបន្ទាយទាហានបណ្តោះអាសន្នក្នុងទីក្រុងម៉ាគីអ៊ីវកា (Makiivka) ក្នុង តំបន់ដូណេត (Donetsk) កាន់កាប់ដោយរុស្ស៊ីស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ ទោះជាការស៊ើបអង្កេតជាផ្លូវការមួយទើបនឹងចាប់ផ្តើមក៏ដោយ ប៉ុន្តែមូលហេតុចម្បង នៃការវាយ ប្រហារត្រូវបានទីក្រុងមូស្គូបញ្ជាក់ថាដោយសារតែការប្រើប្រាស់ទូរស័ព្ទចល័តដោយខុសវិន័យរបស់ទាហានរុស្ស៉ី។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ថា «កត្តានេះបានអនុញ្ញាតឲ្យ សត្រូវតាមដាន និងកំណត់បាននូវទីតាំងនៃទាហានរបស់យើង សម្រាប់ការវាយប្រហារដោយ មីស៊ីល»