(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារ លិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព វរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ នាយរងការិយាល័យ ផ្សព្វផ្សាយអប់រំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបាន បាត់បង់ជីវិតក្នុងករណីបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២៨ ខែធ្នូ។
តាមរយៈសារលិខិតផ្ញើជូន លោកស្រី ចាន់ សុភី ព្រមទាំងក្រុមគ្រួសារ សម្តេចក្រឡាហោម និង ភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ន ក្រសួង មហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ។
«ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សង្វេគក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយសេចក្ដី អាឡោះអាល័យជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ស្វាមីជាទីគោរពស្រលាញ់ ដ៏ជ្រាលជ និងប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់ នូវមន្ត្រីនគរបាល ជាតិដ៏អង់អាចមោះមុតមួយរូប ដែលតែងខិតខំបំពេញភារកិច្ចយ៉ាងសកម្មរហូត ពលីជីវិត ក្នុងបុព្វហេតុ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន»។ នេះបើតាមលិខិតសម្តេចក្រឡាហោម។
សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ បានទៅកាន់ ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕