បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែធ្នូ សម្រាប់២សប្តាហ៍លើកទី២ ចាប់ពីថ្ងៃទី២៩ ខែធ្នូតទៅ

 (ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹង បើកប្រាក់របបសន្តិសុខសង្គមប្រចាំខែធ្នូ ឆ្នាំ២០២២ សម្រាប់២សប្តាហ៍លើកទី២ ជូនអតីតយុទ្ធជន គ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី២៩ ខែធ្នូតទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលទទួលបាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «ប្រាក់របបសន្តិសុខសង្គមប្រចាំខែធ្នូ ឆ្នាំ២០២២ សម្រាប់២សប្តាហ៍ លើកទី២ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី២៩ ខែធ្នូតទៅ»។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជា មួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់បើក នៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស ហើយសម្រាប់អ្នកដែលមានកាត ATM អាចបើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេសនៅថ្ងៃទី២៩ ខែធ្នូតទៅ។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទ៣ខ្សែ រួមមមាន ០៩៣ ៥២៩ ៨៩៩/ ០៩៥ ៨៤២ ២២២/ ០១៥ ៧៥៥ ៣៦៦ ឬគេហទំព័ររបស់ បេឡាជាតិអតីតយុទ្ធជន៕