ចិន និងអាមេរិកដាក់សម្ពាធលើប្រទេសប៉ូឡូញ មិនឲ្យបញ្ជូនយន្តហោះចម្បាំង Mig-29 ទៅឲ្យ អ៊ុយក្រែន


(កៀវ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា សហរដ្ឋអាមេរិក ក្រោមសម្ពាធពីប្រទេសចិន បានបញ្ចុះបញ្ចូលប្រទេស ប៉ូឡូញមិនឱ្យផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់អ៊ុយក្រែន នៅពេលចាប់ផ្តើមដំបូងនៃប្រតិ បត្តិការពិសេសរុស្ស៉ី។

អត្ថបទបានសរសេរថា ដោយបានទទួលការធានាពីអង្គការណាតូថា ខ្លួននឹងមិនបញ្ជូនយន្តហោះ ចម្បាំងទៅកាន់ទីក្រុងកៀវទេ ទីក្រុងប៉េកាំងតាមសេចក្តីរាយការណ៍បានសន្យាថា នឹងបញ្ចុះបញ្ចូល ទីក្រុងម៉ូស្គូមិនឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងអំឡុងពេលជម្លោះ៕