ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកបក្សក្នុងរាជធានី ភ្នំពេញជាង ៣ពាន់នាក់


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណ បក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញសរុបជាង ៣ពាន់នាក់។

ជំនួបសំណេះសំណាលនេះ ធ្វើឡើងដើម្បីស្តាប់នូវរបាយការណ៍នានា ដែលគណបក្សក្នុងរាជធានី ភ្នំពេញ បានអនុវត្តន៍នានាពេលកន្លងទៅ ហើយក៏ដើម្បីដាក់ផែនការតម្រង់ទិសនានា ឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ផងដែរ៕