សម្តេចតេជោ អនុញ្ញាតឱ្យប្រធានគណៈកម្មការ កិច្ចការបរទេសនៃរដ្ឋសភាអាមេរិក ជួបសម្តែងការគួរ សម និងពិភាក្សាការងារ

 (ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានអាស៊ាន បានអនុញ្ញាតឱ្យប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា អាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា លោក Gregory Meeks ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន ដែល រៀបចំដោយរដ្ឋសភាកម្ពុជា។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋ សភាអាមេរិកនាពេលនេះគឺជាការរួមចំណែកក្នុងការស្វែងយល់បន្ថែមពីកិច្ចការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាចំណែកមួយធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកផងដែរ៕