លោកជំទាវ ម៉ែន សំអន នាំយកអំណោយសម្តេចតេជោ ហ៊ុន ​សែន ចែកជូនប្រជាពលរដ្ឋ៤៧៣​គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

 (ព្រះវិហារ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ​ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ ទឹកភ្លៀង នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការ គិតគូរអំពីសុខទុក្ខរបស់ប្រជាពរដ្ឋនៅគ្រប់ទីកន្លែង។

លោកជំទាវបានបន្តទៀតថា លោកស្រីបាននាំអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈ លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ មក ចែកជូន ដល់ប្រជាពលរដ្ឋ៤៧៣គ្រួសារ​ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហា ដែលបានបង្ហាញពីការ យកចិត្តទុក្ខដាក់របស់សម្តេចតេជោ ដោយមិនទុកឲ្យអ្នកណាកម្នាក់ដាច់ពោះស្លាប់ ដោយសារអត់ អាហារនោះទេ ។

លោកជំទាវបានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបាន រួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ និងថ្លែងកោតសរសើរ ក្រុមគ្រូពេទ្យនៅខេត្តព្រះវិហារ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និង អរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានា រួមទាំងការទៅទទួលយកវ៉ាក់សាំង កូវីដ-១៩។

លោកជំទាវក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា ប្រជាពល រដ្ឋបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ។ ជាពិសេស បន្តចួលរួមថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គម ឲ្យកាន់តែ មានភាពរីកចម្រើនបន្ថែមទៀត ។

អំណោយសម្រាប់ពលរដ្ឋចំនួន ៤៧៣គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ៖ អង្គរ ចំនួន ២៥គីឡូ ក្រាម មី ១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ពូជបន្លែ ៦កញ្ចប់ (ត្រប់វែង ផ្ទីស ស្ពៃខៀវ ល្ពៅ និងសណ្តែកគួរ) និងថវិកា ២ម៉ឺនរៀល៕