ចិនចាប់ផ្តើមចាក់ផ្សាយមាតិកាកូរ៉េខាងត្បូងឡើងវិញ បន្ទាប់ពីផ្អាករយៈពេល៦ឆ្នាំ

 (ចិន)៖  តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ  មន្ត្រីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា វេទិកាស្ទ្រីមរបស់ចិនបានបន្តការចែកចាយ Content កូរ៉េខាងត្បូងឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត៦ឆ្នាំ។ នេះបើតាមសំដីរបស់មន្ត្រីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារនៅក្នុងអ្វីដែលទីក្រុងសេអ៊ូលហៅថាជា សញ្ញានៃការត្រៀមខ្លួនរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង។ ក្រុមហ៊ុនផ្តល់សេវាកម្ម Straming ដ៏ល្បីរបស់ចិន Tencent បានចាប់ផ្តើមចែកចាយខ្សែភាពយន្ត មួយ ដោយអ្នកដឹកនាំរឿងកូរ៉េខាងត្បូង Hong Sang-soo ចំណង​ជើងថា «Hotel by the River»  កាលពីដើមខែនេះ។ ពួកគេបាននិយាយថា នេះជាការផ្លាស់ប្តូរលើកដំបូង បន្ទាប់ពីទីក្រុងប៉េកាំង បានហាមឃាត់ការនាំចូលមាតិកា K-pop។ 

បើតាមលេខាធិការសារព័ត៌មានរបស់ លោក Yoon បាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជននៅក្នុងកិច្ចប្រជុំមួយ ហើយការចាប់ផ្តើមឲ្យមានមាតិការបស់កូរ៉េនៅលើសេវាកម្ម TenCent ហាក់ដូចជា «ការឆ្លើយតប»  ដ៏ល្អមួយពីទីក្រុងប៉េកាំង៕