ប្រមុខ UN លើកឡើងថា សង្រ្គាមពាក្យសម្ដី ជាមូលហេតុបង្កឲ្យមានភាពតានតឹងនុយក្លេអ៊ែរ

 (រ៉ាបា)៖  យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres)នៅថ្ងៃអង្គារសប្តាហ៍នេះបានព្រមានប្រឆាំងនឹង «វោហាសាស្ត្រដ៏គ្រោះថ្នាក់» ដែលបង្កឲ្យមានភាពតានតឹង ក្នុងចំណោមបណ្ដាប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរ។

លោក ហ្គូតឺរ៉េស បានប្រាប់សន្និសីទនៅប្រទេសម៉ារ៉ុក យ៉ាងដូច្នេះថា «ការបែកបាក់គ្នាកាន់តែកើន ឡើង ហើយកំពុងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក ដែលបង្កឲ្យមានការប្រឈម មុខគ្នាសាជាថ្មី និងធ្វើឲ្យវាកាន់តែលំបាកក្នុងការដោះស្រាយជម្លោះចាស់។ វោហាសាស្ត្រដ៏គ្រោះថ្នាក់ កំពុងបង្កើនភាពតានខាងតឹងនុយក្លេអ៊ែរ»

លោក ហ្គូតឺរ៉េស បានបន្ថែមថា «កម្លាំងនៃភាពមិនចុះសម្រុងគ្នា កំពុងដាស់វិញ្ញាណអាក្រក់ និងការ ប្រកាន់សាសនា។ នៅក្នុងពិភពលោកដែលកំពុងមាន បញ្ហាដូចនេះ យើងត្រូវតែបន្ធូរបន្ថយភាព តានតឹងជំរុញឲ្យមានការរួបរួមគ្នា ហើយនាំមកវិញនូវសង្គមដែលមានសាមគ្គីភាព និងភាពធន់បន្ថែម ទៀត»

គួរបញ្ជាក់ថា សុន្ទរកថារបស់ប្រមុខ UN ខាងលើនេះធ្វើឡើងក្នុងកិច្ចអង្គការសហប្រជាជាតិ ជាមួយ អង្គការសង្គមស៉ីវិល ដែលមានគោលបំណងជំរុញ សកម្មភាពជាអន្តរជាតិ ប្រឆាំងនឹងភាពជ្រុល និយម ជាលើកទីមួយនៅលើទឹកដីអាហ្វ្រិក៕