លោក ហ្សេលេនស្គី សន្យាផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជន ខណៈរដូវរងាចូលមកដល់

 (កៀវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែន បានសន្យាថានឹងបង្កើតជម្រកបណ្តោះអាសន្ន ដើម្បី ផ្តល់កំដៅ និងទឹក ដល់ប្រជាជន ហើយបានលើកទឹកចិត្តពលរដ្ឋឲ្យសន្សំថាមពលទុកសម្រាប់ប្រើ ប្រាស់ ខណៈដែលរដូវរងាដ៏អាក្រក់បានកើតឡើង ចំពេលមានការវាយប្រហារមិនឈប់ឈររបស់ រុស្ស៊ី បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។

ក្នុងសុន្ទរកថាជាវីដេអូ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេ លេនស្គី បានគូសបញ្ជាក់ថា «មជ្ឈមណ្ឌលបណ្តោះអាសន្ន ឬ invincibility centres» ពិសេសមួយ នឹងត្រូវបានបង្កើតឡើងនៅជុំវិញប្រទេសអ៊ុយក្រែន ដើម្បីផ្តល់អគ្គិសនី កំដៅ ទឹក អ៊ីនធឺណិត ការត ភ្ជាប់ទូរស័ព្ទចល័ត ឱសថស្ថាន ដោយមិនគិតថ្លៃ និងបម្រើការ២៤ម៉ោង»។

លោក ហ្សេលេនស្គី បានបន្ថែមថា «ប្រសិនបើការវាយប្រហារដ៏ធំរបស់រុស្ស៊ីកើតឡើងម្តងទៀត ហើយថាមពលច្បាស់ថានឹងមិនត្រូវបានស្តារឡើងវិញ ក្នុងរយៈពេលជាច្រើនម៉ោងនោះ invincibility centres នឹងដំណើរការជាមួយនឹងសេវាកម្មសំខាន់ៗទាំងអស់ខាងលើនេះ»។

គួរបញ្ជាក់ថា តាមរបាយការណ៍អ៊ុយក្រែន ការវាយប្រហាររបស់រុស្សី បានផ្តាច់ថាមពលរយៈពេល យូរសម្រាប់អ្នកប្រើប្រាស់រហូតដល់ ១០លាននាក់ ក្នុងពេលតែមួយ ខណៈប្រតិបត្តិករបណ្តាញ អគ្គិសនីជាតិ អះអាងថា ការខូចខាតមានលក្ខណៈទ្រង់ទ្រាយធំ៕