(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃប្រទេស ម៉ាឡេស៊ី គ.ជ.ប កម្ពុជា បានចាត់តាំងមន្ត្រី គ.ជ.ប ចំនួន ១៣រូប ដឹកនាំដោយលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដើម្បីចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី១៥ ឆ្នាំ២០២២ នៃប្រទេសម៉ាឡេស៊ី។ ការចូលរួមសង្កេតការណ៍នេះ ប្រព្រឹត្តទៅតាម ប្រព័ន្ធវីដេអូសន្និសីទពីចម្ងាយ នៅទីស្ដីការ គ.ជ.ប ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទី យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២៕
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖