លោក ស៊ី ជីនពីងលើកឡើងថា អាស៊ីប៉ាស៊ីហ្វិកមិនគួរក្លាយជាសង្រ្វៀន សម្រាប់ការប្រកួតប្រជែង របស់មហា អំណាចនោះទេ

 (ប៉េកាំង)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា អាស៊ីប៉ា ស៊ីហ្វិក មិនមែនជាផ្ទះរបស់នរណាម្នាក់ឡើយ ដោយមិនគួរក្លាយជាសង្វៀនសម្រាប់ការប្រកួត ប្រជែងមហាអំណាចឡើយ។

លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា ពេលវេលា និងប្រជាជនចិននឹងមិនអនុញ្ញាតឱ្យមានការប៉ុនប៉ង ណាមួយ ដើម្បីចាប់ផ្តើមសង្រ្គាមត្រជាក់ថ្មីមួយនោះទេ។គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរ សម្រាប់កិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក​ នៅថ្ងៃ ព្រហស្បតិ៍នេះ៕