សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ២,៧៦៥ករណីទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ


(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ២,៧៦៥ករណី តែពុំមាន ករណីស្លាប់ថ្មីបន្ថែមទៀតទេ ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២។ បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុប កើនដល់ ២,១២៤,៣១៩ករណី ដែលក្នុងនោះស្លាប់ ១,៦៩៣នាក់៕