(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រី បានជួប សម្តែងការគួរសម និងពិភាក្សការងារ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃនេះ ដើម្បី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែចាប់ផ្តើមពីថ្ងៃ ទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ៕