ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា កងទ័ពត្រូវមានវិន័យ ហើយការប្រកាន់ជំហរដាច់ខាត ក្នុងការប្រឆាំងគ្រឿងញៀនក្នុងកងទ័ព

ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការការរង នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ពត្រូវមានវិន័យ ហើយការ ប្រកាន់ជំហរដាច់ខាតក្នុងការប្រឆាំងគ្រឿងញៀនក្នុងកងទ័ព។

តាមរយៈវីដេអូមួយ ដែលទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សាលា សម្តៅដល់ទាំងនាយក យោធាចារ្យ និងសិក្ខាកាម។ បើនាយក ប្រើគ្រឿងញៀន សាកគ្រឿងញៀន ក៏ត្រូវដកចេញពីកងទ័ពដែរ»

ឯកឧត្តមបន្តថា កងទ័ពជាការងារ ដែលមានតម្លៃខ្លាំងណាស់ ដែលតួនាទីនេះ តែងតែលះបង់ដើម្បី ជាតិមាតុភូមិ ហេតុនេះហើយ លោកស្នើឲ្យកងទ័ព ត្រូវរក្សាឲ្យបាននូវ កិត្តិយសមួយនេះ។ លោកថែមទាំងស្នើដល់សាលា ដែលបណ្តាបណ្តុះបណ្តាលកងទ័ព រួមគ្នាទប់ស្កាត់គ្រឿងញៀន ផងដែរ៕