ប្រេងត្រូវបានជួញដូរក្នុងតម្លៃជាង ៩៥ដុល្លារក្នុងមួយបារ៉ែលក្រោយឡើងថ្លៃជាង ២ភាគរយ

 (ញូវយ៉ក)៖ តម្លៃប្រេងបានឡើងថ្លៃកាលពីថ្ងៃពុធ ខណៈការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេឆៅប្រេងឆៅ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែធ្នូបានកើនឡើង ២,១៦ ដុល្លារ ឬ ២,៣ភាគរយដោយជួញដូរក្នុង ៩៥,៦៨ដុល្លារក្នុងមួយបារ៉ែលនៅរសៀលថ្ងៃពុធសប្តាហ៍ នេះ។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកសម្រាប់ចែកចាយ នៅខែធ្នូបានកើនឡើង ២,៥៨ដុល្លារ ឬ ៣ភាគរយដល់ ៨៧,៩ដុល្លារ។

ពាណិជ្ជករមានការព្រួយបារម្ភអំពីចក្ខុវិស័យនៃការផ្គត់ផ្គង់ប្រេង ដូច្នេះតួលេខនាំចេញប្រេងរបស់ សហរដ្ឋអាមេរិកគឺជាកត្តាជំរុញឱ្យអ្នកទិញកាន់តែច្រើនឡើងចូលទៅក្នុងទីផ្សារ។ អ្នកវិភាគប្រេងរំពឹងថានឹងមានការផ្គត់ផ្គង់កាន់តែតានតឹងនៅក្នុងប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីអង្គ ការប្រទេសនាំចេញប្រេង OPEC បានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលជាមួយនឹងការកាត់បន្ថយទំហំផលិត កម្មរបស់ខ្លួនកាលពីដើមខែនេះ ខណៈដែលការហាមឃាត់អឺរ៉ុបលើការនាំចូលប្រេងពីប្រទេសរុស្ស៊ីចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ។

លោក Stephen Innes ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន SPI Asset Management បានប្រាប់ទីភ្នាក់ ងារព័ត៌មានរ៉យទ័រថា៖ «ការកាត់បន្ថយផលិតកម្មរបស់ប្រេងរបស់អង្គការ OPEC ដែលមានប្រសិទ្ធ ភាពនៅខែវិច្ឆិកា ហើយការដាក់ទណ្ឌកម្មថ្មីរបស់ EU លើប្រេងរុស្ស៊ីដែលនឹងត្រូវអនុវត្តចាប់ពីខែធ្នូ គួរតែមានភាពវិជ្ជមាន» សម្រាប់តម្លៃ៕