(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីបដិសេធទាំងស្រុង ចំពោះលិខិតដែលបានផ្សព្វផ្សាយដោយ ក្រុមហ៊ុន French OL Group ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ឡូហ្គូ (Logo) និងត្រាក្លែងបន្លំរបស់ក្រសួងកបទ.សអ។
លិខិតបដិសេធ ដែលទទួលបាន គឺបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះ ឬក៏អនុញ្ញាតឱ្យ ក្រុមហ៊ុនខាងលើធ្វើអាជីវកម្មនៅកម្ពុជានោះទេ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ករណីនេះឱ្យ បានឆាប់បំផុត។
សូមជម្រាបថា ថ្មីៗនេះ មានផេកមួយ បានផ្សព្វផ្សាយថា ក្លិបបាល់ទាត់ OL ដែលកំពុងលេងនៅ លីកកំពូលបារាំង Lique 1 ទទួលបានការអនុញ្ញាតពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ ឲ្យបើកអាជីវកម្មនៅកម្ពុជា៕