(ឡុងដ៍)៖ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន កាលពីថ្ងៃអាទិត្យនេះ បានប្រកាសដកខ្លួនចេញពីការប្រជែងយកតំណែង ដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់ចក្រភពអង់គ្លេស ដោយលោកបាននិយាយថា លោកមានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា ដើម្បីបន្តឆ្លងទៅដំណាក់កាលបន្ទាប់ ក៏ប៉ុន្តែសំឡេងគាំទ្រនោះគឺតិចជាងឆ្ងាយ បើធៀបជាមួយសំឡេងគាំទ្រ របស់អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក រីស្ស៉ី សូណាក់ (Rishi Sunak)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។
លោក ចនសុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ខ្ញុំមានឱកាសអាចនឹងទទួលបានជោគជ័យ ក្នុងដំណាក់កាលបោះឆ្នោត ពីសំណាក់សមាជិកបក្សអភិរក្សនិយម ហើយត្រឡប់មកការិយាល័យដោននីងស្រ្តីត (Downing Street) វិញ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ខ្ញុំបានឈានដល់សេចក្តីសន្និដ្ឋានថា នេះនឹងមែនជារឿងត្រឹមត្រូវ ដែលគួរធ្វើនោះឡើយ។ អ្នកមិនអាចដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាពនោះទេ លុះត្រាតែអ្នកមានគណបក្សមួយដែលរួបរួម នៅក្នុងសភា»៕