អ៊ីរ៉ង់ណែនាំដល់ពលរដ្ឋរបស់ខ្លួន កុំឱ្យធ្វើដំណើរទៅអ៊ុយក្រែន

(តេហេរ៉ង់)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែ តុលា ឆ្នាំ២០២២ អោយដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានណែនាំពលរដ្ឋរបស់ខ្លួនកុំឲ្យ ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ហើយបានជំរុញឲ្យជនជាតិអ៊ីរ៉ង់នៅទីនោះចាកចេញមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បានជួយរុស្ស៊ីធ្វើប្រតិបត្តិការយន្ត ហោះដ្រូន ប្រឆាំងនឹងអ៊ុយក្រែន។

សារណែនាំខាងលើរបស់ក្រសួងការបរទេសអ៊ីរ៉ង់ មិនមានការលើកឡើងអំពី ការចោទប្រកាន់របស់ អាមេរិកឡើយ ខណៈនៅក្នុងនោះ មានភ្ជាប់លេខទូរសព្ទមួយខ្សែ សម្រាប់ឱ្យស្ថានទូតអ៊ីរ៉ង់ប្រចាំទី ក្រុងកៀវ សម្រាប់ទាក់ទងសាកសួរយោបល់។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយដូច្នេះថា «ដោយសារតែការកើនឡើង កម្តៅយោធានៅអ៊ុយក្រែន ប្រជាជនអ៊ីរ៉ង់ទាំងអស់ត្រូវបានទទូចណែនាំ កុំឱ្យធ្វើដំណើរទៅកាន់អ៊ុយ ក្រែន។ ដូចគ្នានេះ ប្រជាជនអ៊ីរ៉ង់ដែលកំពុងរស់នៅ ក្នុងប្រទេសអ៊ុយក្រែន ក៏ត្រូវបានណែនាំឲ្យចាក ចេញពីប្រទេសនេះ ដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ផងដែរ»

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សេតវិមានអាមេរិក បានចោទប្រកាន់ថា កងកម្លាំងអ៊ីរ៉ង់ កំពុងស្ថិតនៅលើទឹកដី នៃតំបន់គ្រីមៀ ដើម្បីជួយរុស្ស៊ីកំណត់គោលដៅវាយប្រហារអ៊ុយក្រែន ដោយ ប្រើយន្តហោះដ្រូន។ រីឯអ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក ចន ឃឺប៊ី បានប្រាប់អ្នកយកព័ត៌ មានថា សហរដ្ឋអាមេរិកឥឡូវនេះមានការព្រួយបារម្ភថា រុស្ស៊ីអាចស្វែងរកទិញសព្វាវុធទំនើបៗពី ប្រទេសអ៊ីរ៉ង់ ដូចជាមីស៊ីលបាញ់ពីចេញពីផ្ទៃដីទៅកាន់ផ្ទៃដី (surface-to-surface) សម្រាប់ប្រើ ប្រាស់ប្រឆាំងនឹងអ៊ុយក្រែន៕