រដ្ឋអាជ្ញាតុលាការ ICC ថា អ៊ុយក្រែអាចធ្វើបត្យាប័នជនសង្ស័យឧក្រិដ្ឋសង្រ្គាមរុស្ស៉ីទៅកាន់តុលាការ អន្តរជាតិនេះបាន បើទោះរុស្ស៉ីមិនមែនជាសមាជិក


 (ឡាអេ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋអាជ្ញារបស់សាលាក្តីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ នេះថា ប្រទេសអ៊ុយក្រែនអាចធ្វើបត្យាប័នជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី ទៅកាន់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទោះបីជាទីក្រុងម៉ូស្គូមិនមែនជាសមាជិកក៏ដោយ។

រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក Karim Khan បាននិយាយថា អាជ្ញាធរក្រុងកៀវ អាចបញ្ជូនជនជាតិរុស្ស៊ី ទៅកាន់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេបាន ប្រសិនបើការ កាត់ក្តីមិនអាចធ្វើឡើងក្នុងប្រទេសអ៊ុយក្រែនេះ សម្រាប់ហេតុផលផ្លូវច្បាប់ណាមួយ។ លោកបញ្ជាក់ថា «តាមច្បាប់ នេះនឹងមិនជាឧបសគ្គដល់យុត្តាធិការរបស់តុលាការទេ»។

គួរបញ្ជាក់ថា រុស្សីដែលបានលុកលុយអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបដិសេធមិនចូល រួមក្នុង ICC ខណៈតុលាការដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២នេះ គឺធ្វើឡើងសម្រាប់កាត់ ទោសមនុស្សពីបទឧក្រិដ្ឋកម្ម រួមទាំងឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រមទាំងអំពើ ប្រល័យពូជសាសន៍ផងដែរ៕