(មីនស្កិ៍)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ អោយដឹងថា នៅថ្ងៃអង្គារនេះ បេឡារុសបានចេញមុខអះអាងថា កងទ័ពរបស់ខ្លួនដែល ត្រូវបានដាក់ពង្រាយរួមគ្នា ជាមួយកងទ័ពរុស្ស៉ី នៅតាមបណ្តោយព្រំប្រទល់ គឺជាចំណាត់ការការ ពារតែប៉ុណ្ណោះ។
ក្រសួងការពារជាតិបេឡារុសបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «រាល់សកម្មភាពទាំងអស់ ដែលកំពុងតែប្រព្រឹត្តទៅ គឺមានគោលដៅត្រៀមឆ្លើយតបឱ្យបានគ្រប់គ្រាន់ ចំពោះសកម្មភាពនានា ដែលកំពុងកើតមាននៅក្បែរព្រំប្រទល់របស់យើង»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីបេឡា រុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា លោកបាន ដាក់ពង្រាយកងទ័ព ជាមួយកងកម្លាំងរបស់រុស្ស៉ី នៅព្រំប្រទល់ក្បែរអ៊ុយក្រែន ដើម្បីជាការឆ្លើយ តបចំពោះ អ្វីដែលលោកអះអាងថាជា ការគំរាមកំហែងច្បាស់ៗមកលើបេឡារុស ពីសំណាក់ទីក្រុង កៀវ ហើយនិងក្រុមលោកខាងលិច។
សូមបញ្ជាក់ថា យោធាបេឡារុសមានកងកម្លាំងប្រហែលជាង ៦០,០០០នាក់។ កាលពីពេលបើកការឈ្លានពានលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៉ីបានប្រើប្រាស់បេឡារុស ជាមូលដ្ឋានដើម្បីបញ្ជូនកងទ័ពក៏ដូចជាសព្វាវុធ ចូលទៅកាន់តំបន់ភាគខាងជើង របស់អ៊ុយក្រែន៕