(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹងពីការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីជូនដំណឹងដែលទទួលបាននាថ្ងៃទី៦ ខែ តុលានេះ។
បើតាមក្រសួងទេសចរណ៍ បុណ្យសមុទ្រឆ្នាំនេះគឺពិសេសជាងឆ្នាំមុនៗ ដោយកម្ពុជាយកឱកាសនេះ ជាការអបអរសាទរដែលឆ្នេរសមុទ្ររបស់ខ្លួនបានចូលជាសមាជិក «ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេ លើសាកលលោក» ក៏ដូចជាជំរុញលើកតម្លៃនិងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ពិសេសអេកូ ទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះដែរ កម្ពុជានឹងរៀបចំការសម្តែងសិល្បៈ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រ។ ក៏មានរៀបចំដែរនូវមហោស្រពម្ហូបអាហារខ្មែរនិងភេសជ្ជៈ គម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត តាមតំបន់ឆ្នេរ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ក្នុងស្រុក ការបង្ហាញផលិតផលទេសច រណ៍និងគោលដៅទេសចរណ៍នានា។ លើសពីនេះក៏មានរៀបចំនូវសកម្មភាពកីឡាលើទឹក និងកីឡា លើឆ្នេរខ្សាច់ផងដែរ៕
នេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖