(ស៉ីដនី)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ ២០២២ អោយដឹងថា នាយករដ្ឋមន្រ្តីនៃប្រទេសដែនកោះសូឡូម៉ុន ក្នុងតំបន់ប៉ាស៊ីហ្វិក នឹងចេញទៅ បំពេញទស្សនកិច្ចនៅអូស្រ្តាលី នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលប្រទេសទាំងពីរ កំពុង ព្យាយាមស្វែងរកការផ្សះផ្សារទំនាក់ទំនងគ្នាឡើងវិញ បន្ទាប់ពីសូឡូម៉ុនបានចុះកិច្ចព្រមព្រៀងសន្តិ សុខជាមួយចិន កាលពីខែមេសាកន្លងទៅ។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយក្នុងសេច ក្តីថ្លែងការណ៍ថា «ទំនាក់ទំនងយើងជាមួយសូឡូម៉ុន គឺមានសារសំខាន់ជាខ្លាំង។ ខ្ញុំទន្ទឹងរង់ចាំធ្វើប្រាស្រ័យទាក់ទងជាមួយលោនាយករដ្ឋមន្រ្តី ម៉ាណាសេ សូហ្កាវ៉ារេ (Manasseh Sogavare) ដើម្បីកសាងតំបន់ប៉ាស៉ីហ្វិកដែលមានភាពរឹងមាំ និងវិបុលភាព ដោយឈរលើគោលការ ណ៍នៃតម្លាភាព ការគោរព និងភាពជាដៃគូ»។
គួរបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងសន្តិសុខរវាងសូឡូម៉ុននិងចិន បានបង្កឱ្យមានក្តីបារម្ភជាខ្លាំង សម្រាប់ សហរដ្ឋអាមេរិកនិងអូស្រ្តាលី ដែលរាប់ទសវត្សរ៍មកហើយ បានចាត់ទុកតំបន់ប៉ាស៊ីហ្វិក ស្ថិតនៅក្រោមដែនឥទ្ធិពលរបស់ខ្លួន។ អូស្រ្តាលីគឺជាដៃគូអភិវឌ្ឍន៍ធំបំផុតរបស់សូឡូម៉ុន នៅក្នុង ផ្នែកសុខាភិបាល យុត្តិធម៌ អប់រំ និងហេរដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិស័យផ្សេងៗទៀត។ កាលពីខែមុន ទីក្រុងកង់បេរ៉ាបានស្នើផ្តល់មូលនិធិ សម្រាប់ជួយរៀបចំការបោះឆ្នោតអាណត្តិក្រោយ ឱ្យសូឡូម៉ុន ប៉ុន្តែត្រូវបានសូឡូម៉ុនចោទអូស្រ្តាលីពីការជ្រៀតជ្រែក៕