(វ៉ាស៊ីនតោន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋមន្រ្តីការបរទេស នៃប្រទេសដីកោះម៉ាល់ឌីវ (Maldives) បាន និយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថាម៉ាល់ឌីវ សង្ឃឹមថានឹងបានឃើញមានវត្ត មានស្ថានទូតសហរដ្ឋអាមេរិកដំបូង ក្នុងប្រទេសរបស់ខ្លួននៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ហើយក៏រំពឹងអាចនឹងបើក ស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងវ៉ាស៊ីនតោន ឡើងវិញនាចុងឆ្នាំនេះផងដែរ។
ថ្លែងក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមអ្នកជំនាញអាមេរិក
នៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីការ បរទេសម៉ាល់ឌីវ លោក អាប់ដុលឡា សាហ៉ីដ (Abdulla Shahid) បានបង្ហាញពីជំនឿចិត្តថា
ទំនាក់ទំនងរវាងម៉ាល់ឌីវ និងទីក្រុងវ៉ាស៊ីនតោន «នឹងមានភាពរឹងមាំដែលមិនធ្លាប់មានពីមុន»។
លោកបានបន្ថែមដូច្នេះថា «ម៉ាល់ឌីវ
កំពុងស្វែងរកទីតាំងសមរម្យដើម្បីបើកស្ថានទូត នៅទីក្រុង វ៉ាស៊ីនតោន
ហើយវាគឺជាគោលដៅរបស់យើងដែល យើងថានឹងធ្វើឲ្យដំណើរការនៅចុងឆ្នាំនេះ»៕