(ញូវយ៉ក)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ គឺ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សជាតិ កំពុង «ដើរក្នុងទិសដៅខុស» លើការប្រែប្រួលអាកាសធាតុ ដោយសារតែការញៀននឹងឥន្ធនៈ ហ្វូស៊ីល។ ការលើកឡើងបែបនេះ នៅក្នុងការវាយតម្លៃដែលបង្ហាញពី ការបំភាយកំដៅផែនដី គឺខ្ពស់ជាងកាលពីមុនជំងឺរាតត្បាតទៅទៀត។
អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ និងកម្មវិធីបរិស្ថានរបស់ខ្លួនបានព្រមានថា មហន្តរាយនឹងក្លាយទៅជារឿងធម្មតា ប្រសិនបើសេដ្ឋកិច្ចពិភពលោកបរាជ័យក្នុងការរំលាយកាបូន ស្របតាមអ្វីដែលវិទ្យាសាស្ត្រនិយាយថា ត្រូវធ្វើដើម្បីការពារផលប៉ះពាល់ដ៏អាក្រក់បំផុតនៃការឡើង កំដៅពិភពលោក។
ពួកគេបានចង្អុលទៅទឹកជំនន់ដ៏ធំនៅប៉ាគីស្ថាន និងរលកកម្ដៅដែលបានបំផ្លាញដំណាំក្នុងប្រទេស ចិនក្នុងឆ្នាំនេះ ដែលជាឧទាហរណ៍នៃអ្វីដែលត្រូវរំពឹងទុកមុន៕