កោះកុង÷ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ដល់ អនុសាសន៍ណែនាំ ចំពោះអភិបាលរងទាំង ៥ រូប ឱ្យខិតខំប្រឹងប្រែងបំពេញ ការងារ ជូនប្រជាពលរដ្ឋ ដោយអនុវត្តឱ្យ ស្របតាមគោលការណ៍ច្បាប់របស់រដ្ឋ។
ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រ សាសន៍បែបនេះ នៅក្នុងពិធីប្រកាសចូល កាន់មុខតំណែងអភិបាលរង នៃគណៈអភិ បាលខេត្តកោះកុង នាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០២២ នៅសាលមហោស្រពខេត្តកោះកុង ។
ក្នុងពិធីនេះផងដែរ មានការអញ្ជើញចូល រួម ពីសំណាក់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សា ខេត្តកោះកុង លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងរួមមាន គណៈ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ ប្រធានមន្ទីរ មន្ត្រីរាជការជុំវិញខេត្តជាច្រើនរូប ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិ បាលរង នៃគណៈអភិបាលខេត្តនេះដែរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លើកឡើង ខ្ញុំសង្ឃឹមថា លោក លោកស្រី អភិបាល រងខេត្ត ដែលទើបប្រកាសចូលកាន់មុខ តំណែងថ្មីនាពេលនេះ និងបន្តប្រពៃណីល្អ ក្នុងការចូលរួម សហការដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់និង លិខិតបទដ្ឋាននានា ។
ជាមួយគ្នាប្រកាសតែងតាំង អភិបាលរង ខេត្តថ្មី ទាំង៥ រូប បានប្ដេជ្ញាចិត្ត បំពេញ ការងារភារកិច្ច ឱ្យអស់ពីលទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕ ដោយ ញុឹប សន