រដ្ឋមន្រ្តី វង សូត អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងការពារខ្លួនពីជំងឺកូវីដ នៅក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕


 (ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមចូលរួមអនុវត្តខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ដើម្បីការពារពីការឆ្លងជំងឺកូវីដ ១៩។

បន្ថែមពីលើនេះ ឯកឧត្តម វង សូត ក៏បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទទួលវ៉ាក់ សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ តាមសេចក្តីអំពាវនាវ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការបន្តចូលរួមចលនាជាតិទប់ស្កាត់និងគ្រប់គ្រងកូវីដ-១៩ផងដែរ។

ការអំពាវនាវរបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានធ្វើឡើងក្នុងឱកាសឯកឧត្តម និងលោកជំទាវ ព្រម ទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អញ្ជើញចូលរួមកាន់បិណ្ឌទី២ នៅវត្តសារាវន្តតេជោ ស្ថិតក្នុងខណ្ឌដូន ពេញ រាជធានីភ្នំពេញ និងបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សា សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ហើយវេរប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុង១អង្គៗស្លាដក១ និងបច្ច័យ និងសម្រាប់វត្តមានគ្រឿងឧបភោគបរិភោគជាច្រើន និងបានជូន ថវិកាដល់យាយជីតាជីនិងសិស្សានុសិស្សផងដែរ។

បន្ទាប់មក ឯកឧត្តម រដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានអញ្ជើញបង្សុកូល រាប់បាត ដើម្បី ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ដែលបានចែកឋានទៅកាន់ លោកខាងមុខ និងសូមសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជា ពលរដ្ឋនៅទូទាំងប្រទេសកុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសត្រូវចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវតាម ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារ ៣កុំ៣គារពាររបស់សម្តេចតេជោ នាយក រដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ការរីករាលដាល នៃជម្ងឹកូវីដ-១៩ ក្នងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ៕