(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញវិលនិវត្តន៍មកដល់មាតុប្រទេសវិញហេីយ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ចំនួន៣ថ្ងៃ ពីថ្ងៃទី០៩-១១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពី «សហគមន៍ជោគជ័យ» ក្រោមអធិបតីភាពលោក LEE HSIEN LOONG នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលរៀបចំដោយ ក្រុមប្រឹក្សាសាសនាឥស្លាមសិង្ហបុរី (MUIS)។
សន្និសីទនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីសាសនាឥស្លាមរបស់ប្រទេសអាស៊ាន ថ្នាក់ដឹកនាំ សហគមន៍ឥស្លាម អ្នកនយោបាយ និងសាសនាវិទូ មកពី១៣ប្រទេស ប្រមាណ៥០០នាក់ ដើម្បី ពិភាក្សាអំពីឧត្តម្មានុវត្តន៍ និងគំរូនៃសហគមន៍មូស្លិម ក្នុងការពូនជ្រំសហគមន៍ជោគជ័យ ក្នុងបរិបទ សម្បូរបែប និងទាន់សម័យកាល ដែលស្តែងចេញនូវអត្តចរិតល្អ សមត្ថភាព និងសញ្ជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជួបពិភាក្សាការ ងារជាមួយរដ្ឋមន្ត្រីសាសនាឥស្លាមនៃប្រទេសអាស៊ាន ហៅកាត់ថា MABIMS ដែលមានប្រទេស ប្រ៊ុយណេដារ៉ុសសាឡាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ជាសមាជិក ហើយកម្ពុជា នឹងចូលជាសមាជិកនៃ MABIMS នាពេលឆាប់ៗខាងមុខនេះ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Mohamad Maliki bin Osman រដ្ឋមន្ត្រីទីស្តីការការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីទី២ ក្រសួងការបរទេស និងជារដ្ឋមន្ត្រីទី២ ក្រសួងអបរំ នៃប្រទេសសិង្ហបុរី និងបានស្នើដល់ភាគីសិង្ហបុរី ឲ្យបន្តផ្ដល់អាហារូប ករណ៍ដល់និស្សិតកម្ពុជា រៀបចំប្រព័ន្ធគ្រប់គ្រងហាជ្ជី និងសហការលើសេវាកម្មថែទាំសុខភាពដល់ ពលរដ្ឋកម្ពុជាផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ លោក Mohd Hafiz Othman នាយក ប្រតិបត្តិអង្គការ Emaan Catalyst Community Singapore ដោយបានស្នើអង្គការនេះជួយរៀប ចំវគ្គបណ្តុះបណ្តាលគរុកោសល្យបន្ថែមដល់គ្រូខ្មែរឥស្លាម ទាំង១,៥០០នាក់ ដែលរាជរដ្ឋាភិបាល កម្ពុជា បានបញ្ចូលក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងទៅ។
សូមជម្រាបថា ប្រជាជនមុស្លិមនៅសិង្ហបុរី មានប្រមាណជិត៨០ម៉ឺននាក់ ហើយនៅកម្ពុជាក៏មាន ប្រមាណ៨០ម៉ឺននាក់ ហើយនៅទូទាំងប្រទេស ដែលជាសមាជិកអាស៊ានមានមុស្លិមជាង ៣០០ លាននាក់៕