(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ឯក ឌិរេក ប៊ុងកាន នាយកនៃនាយកដ្ឋានព័ត៌ មានកងទ័ពភូមិន្ទថៃ និងប្រធានសេនានុព័ន្ធយោធាប្រចាំកម្ពុជា លោកវរសេនីយ៍ឯក ភិស្ណុ សារ៉ាក់ធី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសមកបំពេញទស្សកិច្ចការងារ នៅកម្ពុជា។
កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពិសេសរួម គ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ។
លោកឧត្តមសេនីយ៍ឯក ឌិរេក ប៊ុងកាន បានគូសបញ្ជាក់ពីបេសកកម្មការងារ របស់លោកជាមួយ កម្ពុជា រយៈពេល១១ឆ្នាំកន្លងមកនេះ ហើយបានត្រឡប់មកកម្ពុជាជាថ្មីម្តងទៀតនាពេលនេះ ដោយ បានឃើញពីភាពរីកចម្រើន និងកិច្ចសហអភិវឌ្ឍន៍របស់កម្ពុជា យ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនា សម្ពន្ធ័ផ្លូវថ្នល់ និងអគារខ្ពស់ៗ។
ទាក់ទងទៅនឹងទំនាក់ទំនងល្អលើវិស័យព័ត៌មាននៃប្រទេសទាំងពីរថៃ-កម្ពុជា លោកឧត្តមសេនីយ៍ ឯក ឌិរេក ប៊ុងកាន បានលើកពីកិច្ចសហការគ្នា រវាងទូរទស្សន៍ប៉ុស្ត៍លេខ៥ ថៃ និងប៉ុស្ត៍លេខ៥ ខ្មែរ មានតាំងពីយូរមកហើយ នឹងកំពុងបន្តទៅមុខទៀត។
តាមរយៈនេះដែរខាងភាគីថៃ បានស្នើដល់ក្រសួងព័ត៌មាន ជួយតាមដានព័ត៌មានមិនពិត ដំណឹងក្លែង ក្លាយដែលពាក់ពន្ធ័ ទៅនឹងប្រទេសយើងទាំង ដើម្បីមានវិធានការ ក្នុងការកែតម្រូវកុំឲ្យមានការយល់ ច្រឡំ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកពីកិច្ចសហការល្អ រវាងទូរទស្សន៍ប៉ុស្ត៍ លេខ៥ ខ្មែរ និងថៃ ដោយបានធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញ ទៅមកផងដែរ។ សម្រាប់ក្រសួងព័ត៌មានកម្ពុជា តែងមានតែយកចិត្តទុកដាក់ តាមដានរបស់ក្រសួងព័ត៌មានកម្ពុជា ពាក់ព័ន្ធព័ត៌មានផ្សេងៗ ពិសេសសម្តេចតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់តាមដាន ពាក់ព័ន្ធ ព័ត៌មានក្លែងក្លាយ ដើម្បីធ្វើការឆ្លើយតប និងមានការកែតម្រូវ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ ក្នុងកិច្ចសហ ការល្អមានតាំង ពីយូរមកហើយ រវាងក្រសួងព័ត៌មាន និងនាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ ហើយ សម្រាប់ឱកាសនេះ នឹងបន្តជំរុញធ្វើឲ្យរាល់កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងត្រៀមធ្វើជា មួយគ្នាបន្តទៀត បានទទួលលទ្ធផលល្អ ពិសេសរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៕