ព្យុះទីហ្វុងនឹងបោកបក់ចូលកូរ៉េខាងត្បូង ខណៈអាជីវកម្ម និងសាលារៀនត្រូវបានបិទទ្វា ហើយជើង ហោះហើរមួយចំនួនក៏ត្រូវបានលុបចោលផងដែរ


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២ គឺ ព្យុះទីហ្វុង Hinnamnor នឹងបោកបក់ចូលប្រទេសកូរ៉េខាងត្បូង ខណៈដែលការប្រកាសអាសន្ន ត្រូវបានបង្កើន ដល់កម្រិតខ្ពស់បំផុតនៅថ្ងៃចន្ទននេះ ដោយបង្ខំឱ្យអាជីវកម្ម និងសាលារៀនមួយ ចំនួនត្រូវបិទទ្វា ហើយជើងហោះហើរមួយចំនួនក៏ត្រូវលុបចោលផងដែរ។

ល្បឿនខ្យល់មានរហូតដល់ ៣៣គីឡូម៉ែតក្នុងមួយម៉ោង ត្រូវបានកត់ត្រានៅភាគខាងត្បូងនៃប្រទេស ខណៈដែលព្យុះ Hinnamnor ត្រូវបានគេរំពឹងថា នឹងទៅដល់កំពង់ផែ Busan នៅព្រឹកថ្ងៃអង្គារ។ ការព្រមានត្រូវបានចេញសម្រាប់ខេត្ត Gwangju ខេត្ត Busan ខេត្ត Daegu និងខេត្ត Ulsan។

ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines បានលុបចោលជើងហោះហើរភាគច្រើន ទៅកាន់កោះ Jeju ដែលជាកន្លែងព្យុះទីហ្វុងវាយប្រហារកាលពីចុងសប្តាហ៍ ខណៈដែលក្រុមហ៊ុន Hyundai Heavy Industries ក្រុមហ៊ុន Daewoo Shipbuilding និង Samsung Heavy Industries ទាំង អស់បានប្រកាសផ្អាកប្រតិបត្តិការចាប់ពីថ្ងៃអង្គារ៕