(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ អភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) (Taskforce for Primary Health Care Booster) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បាន ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តថៃទាំសុខភាពបឋមនៅកម្ពុជា។
សិក្ខាសាលានេះ ក៏មានការចូលរួមពី តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា, តំណាង អង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា, លោកស្រី លោក ដែលតំណាងក្រសួង-ស្ថាប័ន នានា កាកបាទក្រហមកម្ពុជា និងដៃគូពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិទាំងអស់ដែលរៀបចំដោយ ក្រុមការងារលេខាធិការដ្ឋាន ក.ជ.ថ.ស.ប នៅសណ្ឋាគារហ្គាឌិនស៉ីធី។
លោកជំទាវឱ វណ្ណឌីន បានឲ្យដឹងថា សិក្ខាសាលាក្នុងរយៈពេល២ថ្ងៃនេះ មានគោលបំណងសំខាន់ៗ ដើម្បី៖
*ពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍន៍សេចក្តីព្រាងបញ្ចប់នៃក្របខ័ណ្ឌនេះ
*ស្វែងរកចំណុចចាប់ផ្ដើមនៃការអនុវត្តក្របខណ្ឌដែលបានរួមគ្នាអភិវឌ្ឍចេញជាសេចក្តីព្រាងនេះឡើង រួមទាំងយន្តការនានាដែលអាចជំរុញឲ្យមានការចូលរួមអនុវត្ត ប្រកបដោយឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលជាអ្នកអនុវត្តផ្ទាល់នៅ នឹងកន្លែងតែម្តង
* ពិនិត្យលើយន្តការសម្របសម្រួល និងស្វែងយល់បន្ថែមលើកត្តាសំខាន់ៗ ដែលជះឥទ្ធិពលជាវិជ្ជ មាន ទៅលើការអនុវត្តន៍ជាក់ស្តែងផង និងបញ្ហាប្រឈមនានាដែលអាចកើតមាន ដើម្បីដាក់បញ្ចូល ទៅក្នុងក្របខណ្ឌឲ្យបានសមស្របសម្រាប់ការអនុវត្តន៍ និងការធ្វើបម្រែបម្រួល ឬអាចលើកជា ដំណោះស្រាយនាពេលខាងមុខ។
លោកជំទាវ ឱ វណ្ណឌីន បានលើកទៀតថា ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការតំបន់របស់អង្គការសុខ ភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) បានកោះប្រជុំពិភាក្សាគ្នានៅខែតុលា ឆ្នាំ២០២ ១ ស្តីពីការថែទាំសុខភាពបឋម (PHC) ដែលបានរំលឹក និងរំលេចឡើងវិញនូវការប្តេជ្ញាចិត្តរបស់ បណ្តាប្រទេសជាសមាជិក ក្នុងការកសាង និងពង្រឹងប្រព័ន្ធសុខាភិបាលឲ្យបានរឹងមាំ ដែលផ្តោតលើ ការថែទាំសុខភាពបឋម (PHC)នេះ ដោយគូសបញ្ជាក់ពី៖
* សារៈសំខាន់ នៃកំណែទម្រង់ការថែទាំសុខភាពបឋម (PHC) ដើម្បីដោះស្រាយតម្រូវការសុខភាព ប្រកបដោយថាមពល និងប្រសិទ្ធិភាព របស់ប្រទេសក្នុងតំបន់
* មានមេរៀន និងបទពិសោធន៍ពីការឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ ស្ថិតនៅលើចំណុច កណ្តាល នៃការថែទាំសុខភាពបឋម (PHC) ដែលជាផ្នែកមួយនៃការត្រៀមខ្លួនឲ្យបានល្អសម្រាប់ ការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈនាពេលអនាគត
* គិតពីឱកាស ដែលជំងឺរាតត្បាតបានកើតឡើង ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថ ការប្រព្រឹត្ត សម្រាប់ការរស់នៅប្រចាំថ្ងៃ និងពង្រឹងប្រព័ន្ធសុខាភិបាល ជាមួយនឹងការពង្រឹងផ្នែកពាក់ព័ន្ធនានា
* តម្រូវការសំខាន់ៗ ក្នុងការកសាងក្របខណ្ឌអនុវត្ត និងផែនការលម្អិតពាក់ព័ន្ធ ជំរុញការថែទាំសុខ ភាពបឋម (PHC) សម្រាប់អនាគត ដែលផ្ដោតលើសុខភាពប្រជាជន និងសុខុមាលភាព៕