ក្រសួងមុខងារសាធារណៈ ត្រៀមបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការស៉ីវិលឡើងវិញ ជាប្រភេទ «Smart Card» ហើយអាចប្រើសម្រាប់ដកប្រាក់ខែតាមម៉ាស៉ីន ATM


 (ភ្នំពេញ)៖ ក្រោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងមុខ ងារសាធារណៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងអំពីផែនការ បោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការស៊ីវិលឡើងវិញ ជាប្រភេទ «Smart Card» និងអាចប្រើ ប្រាស់សម្រាប់ដកប្រាក់ខែតាមម៉ាស៉ីន ATM បានផងដែរ។

ក្រសួងបានបញ្ជាក់ថា កន្លងមកអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ត្រូវបានបោះពុម្ព និងផ្ដល់ជូនមន្ត្រី រាជការស៊ីវិលប្រើប្រាស់ជាផ្លូវការមកដល់ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃ។

សម្រាប់ការរៀបចំបោះពុម្ពឡើងវិញនេះ ដោយផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាម ប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩ ក្រសួងមុខងារសាធារណៈ បានរៀបចំបោះពុម្ព និងផ្តល់ជូននូវអត្ត សញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ «ស្មាតកាត (Smart Card)» ដែលអាច អនុញ្ញាតឲ្យមន្ត្រីរាជការប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM) សម្រាប់ដក ប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។

ទន្ទឹមនោះ ដោយមានការសម្របសម្រួល និងការគាំទ្រពីដៃគូសហការរបស់រដ្ឋ ចំណាយលើការ បោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ត្រូវបានរ៉ាប់រងដោយធនាគារឯកជន ហើយពុំតម្រូវឲ្យម្ចាស់ប័ណ្ណបង់ថ្លៃឡើយ៕