សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ២,៩០០ករណីទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

 (សិង្ហបុរី)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានអោយដឹងថា សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ២,៩០០ នាក់ទៀត និងមានករណីស្លាប់ថ្មីម្នាក់ទៀត ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ២០៩ករណី ក្រៅពីនោះជាករណីឆ្លង ក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៨៣៧,០៩០ករណី ដែលក្នុងនោះស្លាប់ ១,៥៩២នាក់៕