(ភ្នំពេញ)៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃមូលនិធិជាតិជំ នួយសង្គម តំណាងរបស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប ទា និងឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គម នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានយកប្រាក់គោល នយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជន ចំនួន ៨,២៨០,០០០រៀល ជូនដល់ គ្រួសារសពឧបាសក នាង ធេម ផ្ទះលេខ៤ ផ្លូវ៣៥១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំ ពេញ ក្រោយពេលដែលឧបាសក នាង ធេម បានទទួលមរណភាពរយៈពេល៤ថ្ងៃ។
ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជនជាកញ្ចប់ ដែលរាជរដ្ឋាភិបាល ផ្តល់ជូនក្រុមគ្រួសារសពនិវត្តន៍ជនជាលើកចុងក្រោយដែលមានទំហំទឹកប្រាក់ស្មើ១២ដង នៃប្រាក់ សោធននិវត្តន៍ចុងក្រោយមុនពេលទទួលមរណភាព។
ដើម្បីទទួលបានប្រាក់គោលរបបនេះក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាង ក្រោម៖
១៖ សេចក្តីចម្លងសំបុត្រមរណភាព
២៖ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៣៖ សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬ ATM
៤៖ អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ
បេីមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧០ ៦០៧ ៧៨៣/ ០៩៥ ២៧៩ ៣៣៣/ ០៩៧ ៣១១ ៨០០០៕