រដ្ឋមន្ត្រី ថោង ខុន អោយដឹងថា ចុងសប្ដាហ៍ទី៤នៃខែសីហា ទទួលបានភ្ញៀវទេសចរជាង២២ម៉ឺននាក់


 (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានរាយការណ៍ពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ដោយនៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២២៤,៧៨៦នាក់ ក្នុងនោះភ្ញៀវជាតិ២០៤,៣៥៣ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២២០,៤៣៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប ៣២,៤៦១នាក់
* ខេត្តព្រះសីហនុ ៣១,១៣៦នាក់
* ខេត្តកំពត ២៦,៦៩៦នាក់
* រាជធានីភ្នំពេញ ១៨,១៨៣នាក់
* ខេត្តបាត់ដំបង ១៧,៩១០នាក់
* ខេត្តកែប ១៧,៦៣៤នាក់
* ខេត្តកណ្តាល ១៤,៥៨៤នាក់
* ខេត្តពោធិ៍សាត់ ១០,១៥៩នាក់។

តួលេខខាងលើមានចំនួនប្រហាក់ប្រហែលនឹងសប្តាហ៍កន្លងមក ដោយមានការកើនឡើង០.៨៦%។

បច្ចុប្បន្ន ក្នុងចំណោមការងារសំខាន់ៗ ក្រសួងទេសចរណ៍បាននិងកំពុងយកចិត្តទុកដាក់សហការជា មួយសហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌល ៤.០ និងមូលនិធិអភិវឌ្ឍន៍ធនធានមនុស្ស ផ្នែកជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ( SDF) ដើម្បីស្តារនិងពង្រឹងធនធានមនុស្សផ្នែក ជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈកម្មវិធី ពង្រឹងសមត្ថភាពជំនាញដែលមានស្រាប់ (upskill) និងការបណ្តុះបណ្តាលជំនាញថ្មីៗតាម តម្រូវការទីផ្សារ (reskill) ពិសេសអក្ខរកម្មឌីជីថលនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងទិស ដៅយុទ្ធសាស្ត្រ «ការផ្តល់សេវាកម្មទេសចរណ៍វៃឆ្លាត តម្លៃសមរម្យ តែគុណភាពសេវាខ្ពស់»៕