ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី សន្យាដណ្ដើមយកតំបន់គ្រីមៀ ពីរុស្ស៉ី មកវិញ

 (កៀវ)៖  តាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន DW នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ គឺ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាថាទីក្រុងកៀវនឹងដណ្ដើមតំបន់ គ្រីមៀ យកមកគ្រប់គ្រងវិញ បន្ទាប់ពីរុស្ស៉ីក្រសោបយក ឧបទ្វីបមួយនេះកាលពីឆ្នាំ២០១៤។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើប្រាប់ក្រុមអ្នកចូលរួមក្នុងសន្និសីទតាមប្រព័ន្ធវីដេអូ មួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលដែលអ៊ុយក្រែននឹងត្រូវ ប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៅ ថ្ងៃទី២៤ ខែសីហានេះ ខណៈសង្រ្គាមអ៊ុយក្រែនក៏បានចូលដល់ខែទី៦ផងដែរ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីយកឈ្នះលើសភាវៈអាក្រក់ វាចាំបាច់ ណាស់ដែលត្រូវតែយកឈ្នះនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី…ហើយវាក៏ ចំបាច់ ផងដែរក្នុងការរំដោះតំបន់គ្រីមៀ ដែលនេះនឹងក្លាយជាការស្ដារឡើងវិញនូវច្បាប់ និងសណ្ដាប់ធ្នាប់ ពិភពលោក»

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី អ៊ុយក្រែននឹងដណ្ដើមយកតំបន់គ្រីមៀមកវិញ តាមមធ្យោ បាយដែលខ្លួនមាន ហើយថាទីក្រុងកៀវនឹងមិនពិគ្រោះយោបល់ ជាមួយប្រទេសដទៃណាមួយ មុននឹងធ្វើសកម្មភាពនោះទេ៕