កម្ពុជា ធ្វើសមយុទ្ធត្រៀមឆ្លើយតបគ្រោះអាសន្ននានានៅព្រលានយន្តហោះ

ភ្នំពេញ ៖ តាមរយៈការធ្វើលំហាត់ សមយុទ្ធទ្រង់ទ្រាយធំ ស្តីពី «សន្តិសុខ» នៅអាកាស យានដ្ឋាន អន្តរជាតិភ្នំពេញ បង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា បានត្រៀមលក្ខណៈ និង មាន សមត្ថភាពគ្រប់គ្រាន់ ដើម្បីបង្ការ និងត្រៀមខ្លួន រួចជាស្រេច ក្នុងការឆ្លើយតបជា បន្ទាន់ ចំពោះគ្រោះអាសន្ននានា ដែលអាចកើតមានជាយថាហេតុ នៅក្នុងនិងនៅក្បែរ អាកាស យានដ្ឋាន សំដៅកាត់បន្ថយផលប៉ះពាល់ លើអាយុជីវិតមនុស្ស អ្នកដំណើរ និង ប្រតិបត្តិករ ក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងប្រទេសកម្ពុជា។

លំហាត់សមយុទ្ធទ្រង់ទ្រាយធំស្តីពី «សន្តិសុខ» នេះ ធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ ពីសំណាក់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋ មន្ត្រីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខ អាកាសចរស៊ីវិល, ទេសរដ្ឋមន្ត្រី ឱម យិនទៀង អនុប្រធានគណៈកម្មាធិការជាតិសន្តិសុខ អាកាសចរស៊ីវិល និងនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋ លេខាធិការដ្ឋានអាកាសចរស៊ីវិល។

ថ្លែងក្រោយធ្វើសមយុទ្ធនៅព្រឹកថ្ងៃទី១០ខែមករា នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឯ.ឧ ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ ធ្វើឡើង ដើម្បីវាយតម្លៃលើផែនការ គ្រប់គ្រងគ្រោះ អាសន្ន ក៏ដូចជាត្រួតពិនិត្យលើក្រុមការងារ គ្រប់គ្រងពេលមានអាសន្នកើតឡើង ដូចជា ការដឹកនាំបញ្ជាចាត់ចែង និងការសម្រេចចិត្ត ក្នុងការជួយសង្គ្រោះ ជនរងគ្រោះដែលកើត ចេញពីឧបទ្ទវហេតុនានា ដែលកើតនៅក្នុងនិងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ។

​លោកជា អូន បញ្ជាក់ថា ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ របស់អាកាសចរស៊ីវិល ត្រូវបានកំណត់ឱ្យធ្វើនៅក្នុង និងជុំវិញបរិវេណ អាកាសយានដ្ឋានអន្តរជាតិ និងត្រូវអនុវត្ត ជាទៀងទាត់រៀងរាល់២ឆ្នាំម្តង ចំពោះសមយុទ្ធទ្រង់ទ្រាយធំ១ឆ្នាំម្តង សម្រាប់លំហាត់សម យុទ្ធតាមផ្នែក និង៦ខែម្តង សម្រាប់លំហាត់សមយុទ្ធ ដែលបង្ហាញលើតុ។

គួរបញ្ជាក់ថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ រួមមាន១២ព្រឹត្តិការណ៍សេណារីយ៉ូ និង មានការចូលរួមពីសំណាក់អង្គភាពអន្តរាគមន៍មកពីខាងក្រៅ រួមមានដូចជា កងពលតូច ង៧០” កងកម្មង់ដូ៩១១កងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងទ័ពអាកាស ព្រមទាំងកង កម្លាំងមានសមត្ថកិច្ចនិងបុគ្គលិកភ្នាក់ងារឯកជនដែលកំពុងបម្រើការក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសរុបជាង២០០នាក់៕